15.2 C
New York
Sunday, June 29, 2025

Uncategorized

នាយករដ្ឋមន្ត្រីថៃ ស្រេថា តែងតាំងទីប្រឹក្សា ៩រូប

យោងតាមសារព័ត៌មាន Bankok Post ចុះផ្សាយថ្ងៃទី១៥ កញ្ញានេះថា លោក​នាយក​រដ្ឋ​មន្ត្រី​ស្រេតថា ថាវីស៊ីន បង្ហាញខ្លួនក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​របស់​លោក​នៅ​វិមាន​រដ្ឋាភិបាល​កាលពីថ្ងៃ​ពុធទី១៣ កញ្ញាកាលពីម្សិលម្ង៉ៃ។ លោកនាយក​រដ្ឋមន្ត្រី​ថៃស្រេតថា ថាវីស៊ីន​បាន​តែងតាំង​ទីប្រឹក្សា​ប្រាំបួន​រូប​ដោយ​មាន​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ Kittirat Na-Ranong ជា​ទីប្រឹក្សា​របស់​លោក។ លោក ស្រេត ថា ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ បានចុះហត្ថលេខាលើបទបញ្ជារបស់ទីស្តីការនាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ ដោយអនុម័តលើការតែងតាំងអ្នកឯកទេសទាំងប្រាំបួនរូបជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ យោងតាមបទបញ្ជា ទំនួលខុសត្រូវចម្បងរបស់ពួកគេគឺផ្តល់ការណែនាំ និងផ្តល់ការយល់ដឹង ឬការផ្តល់យោបល់លើការងារដែលនាយករដ្ឋមន្រ្តីប្រគល់ជូន៕

តៃវ៉ាន់ប​ង្កើនឃ្លាំងអាវុធរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ការឈ្លានពានពីសំណាក់ចិន

ភាពតានតឹងរវាងចិន និងតៃវ៉ាន់កំពុងឈានដល់ចំណុចរបត់មួយ ដែលអាចបង្កឲ្យមានការឈ្លានពានលើតៃវ៉ាន់។ សារព័ត៌មាន Daily Express របស់ចក្រភពអង់គ្លេសបានចេញផ្សាយនៅថ្ងៃទី៧ តុលានេះថា តៃវ៉ាន់បានចាប់ផ្តើមផ្គត់ផ្គង់ដ៏សំខាន់ក្នុងការបង្កើនឃ្លាំងអាវុធរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារ ឬការបិទខ្ទប់របស់ចិន។ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ច Chen Chern-Chyi បានបង្ហើបថា តៃវ៉ាន់ត្រូវតែធានាឱ្យបានទៀងទាត់ថា ខ្លួនមានការផ្គត់ផ្គង់សំខាន់ៗចំនួនសមហេតុផលនៅក្នុងស្តុក។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កោះនេះធ្វើបញ្ជីសារពើភណ្ឌប្រចាំខែនៃការផ្គត់ផ្គង់របស់ខ្លួន។ លោកបាននិយាយថា "ទាក់ទងទៅនឹងជម្លោះយោធាដែលអាចកើតមាន យើងបានធ្វើការរៀបចំសម្រាប់អាហារ និងថាមពល និងការផ្គត់ផ្គង់សំខាន់ៗ រួមទាំងការផ្គត់ផ្គង់ផលិតកម្មផងដែរ។ "យើងមានប្រព័ន្ធមួយ...

Testing Six

Testing Five

Testing Four

Testing Three

Popular

spot_imgspot_img