យុវជនមានទេពកោសល្យកម្ពស់ល្អ១,៩១ អាយុទើបតែ១៨ឆ្នាំ ខុម ហុងទ្រី ត្រូវបានជាប់ជម្រើសជាតិបាល់ទះជាលើកដំបូង បន្ទាប់ពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការប្រកួតពានសម្ដេចក្រឡាហោម កាលពីពេលថ្មីក្នុងក្លឹបក្រសួងមហាផ្ទៃរបស់ខ្លួន។

យុវជនកើតនៅព្រែកព្នៅរូបនេះបានក្នុងឆ្នាំ ២០២២ នេះទើបតែមានវ័យ១៨ឆ្នាំ ប៉ុន្តែគេមានកម្ពស់រហូតដល់ ១,៩១ ដែលពិបាកក្នុងការស្វែងរកអ្នកមានកាយសម្បទាល្អដូចគេណាស់។ ជាងនេះទៅទៀតគេជាស្មាត់ឆ្វេងមួយរូប ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមបាល់ទះ ព្រោះតែវ័យ,កម្ពស់ និងសមត្ថភាពល្អ គេមានជំនាញវ៉ៃឆ្វេងយ៉ាងល្អ ពិសេសបាំងក៏រឹតតែអែម។ បើស្រមៃមើលទៅគេជាធនធានម្នាក់ដែលពិបាកក្នុងការស្វែងរកក្នុងប្រទេសផងដែរ។

បើនិយាយពីចំណាប់អារម្មណ៍របស់យុវជនរូបនេះក្នុងការទទួលបានឱកាសដ៏កម្រនេះយុវជនមានបងប្អូនបង្កើតពីរនាក់បានឲ្យដឹងថា វាជារឿងសប្បាយចិត្តបំផុតមួយសម្រាប់គេ ព្រោះថាជាក្ដីស្រមៃសម្រាប់គេក្នុងការឈានជើងចូលវិស័យនេះ។ បន្ទាប់ពីបំពេញក្ដីស្រមៃនេះហើយ គេនឹងត្រូវធ្វើការប្រឹងប្រែងបន្ទាប់មកទៀត ដោយធ្វើយ៉ាងណាប្រឹងហាត់ដើម្បីអាចមានមុខនៅស៊ីហ្គេម២០២៣ និងបានទៅលេងនៅក្រៅប្រទេស។
ក្រៅពី ខុម ហុងទ្រី ត្រូវបានជ្រើសរើសឲ្យជាប់ជម្រើសជាតិបន្ថែមកីឡាករដែលមានស្រាប់ក្នុងនោះក៏មានកីឡាករ៦នាក់ផ្សេងទៀតក៏បានជ្រើសរើសឲ្យចូលជុំរុំហ្វឹកហាត់ផងដែរ៕