ខ្សែបម្រើ Cesc Fabregas គ្រោងនឹងផ្លាស់ទៅលេងជាមួយក្លឹប Como ដែលស្ថិតក្នុងលីគលំដាប់ទីពីររបស់អ៊ីតាលី (Serie B)។

អតីតកីឡាកររបស់ Arsenal, Barcelona និង Chelsea បានក្លាយជាកីឡាករទំនេរគ្មានក្លឹបលេងចាប់តាំងចាកចេញពីក្លឹប Monaco កាលពីបញ្ចប់រដូវកាល។ សេចក្ដីរាយការណ៍ពីប្រទេសអ៊ីតាលីបានឲ្យដឹងថា សមាជិកឈ្នះពានរង្វាន់ World Cup ២០១០ នឹងចុះកុងត្រារហូតដល់ឆ្នាំ២០២៤ជាមួយក្លឹប Como ដែលបញ្ចប់ចំណាត់ថ្នាក់លេខ១៣នៅ Serie B កាលពីរដូវកាលមុន។
មានការបញ្ជាក់ថា ការផ្លាស់ទៅកាន់ក្លឹប Coma គឺជាគម្រោងមួយរបស់ Fabregas ដើម្បីឈានទៅកាន់តំណែងជាគ្រូនៅក្នុងក្លឹប ពេលដែលចូលនិវត្តន៍ពីបាល់ទាត់។ ក្លឹប Lecce ដែលនឹងឡើងមកលេងនៅ Saeri A នៅរដូវកាល២០២២-២៣ ក៏បានចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញផងដែរ ប៉ុន្តែគេបានសម្រេចចង់មកចូលរួមជាមួយ Como៕