ព្យុះហ្គោនីនឹងគ្មានកម្លាំងវាយមកលើប្រទេសកម្ពុជានោះទេ

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុ និយមបានឲ្យដឹងថា  ខ្យល់ព្យុះទី១៩ ដែលមានឈ្មោះថា ហ្គោនី ( GONI ) ដែលនឹងបើកការវាយប្រហារទៅលើប្រទេសវៀតណាមនៅថ្ងៃទី៣ វិច្ឆិកានេះ តាមការព្យាករណ៍ នឹងពុំមានឥទ្ធិពលដល់កម្ពុជាឡើយ ហើយប្រទេសកម្ពុជាក៏នឹងគ្មានភ្លៀងធ្លាក់ជោគជាំដែរ។

បើតាមសេចក្តីប្រកាសរបស់ក្រសួង ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °Cនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ហើយបណ្តាខេត្តនានាមានភ្លៀងខ្សោយដោយអន្លើ ។ លើកលែងតែថ្ងៃទី ៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម ។

សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C និងសីតុណ្ហភាពអតិបរមា មានពី  ២៧-២៩ °C ហើយនឹងអាចមានភ្លៀងខ្សោយទៅមធ្យមនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ។

ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ពោលស្ទើរតែពុំមានភ្លៀង ។ លើកលែងតែ នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា អាចមានភ្លៀងខ្សោយទៅមធ្យម ៕

 460 total views,  2 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0