ទួរគីបើកទីលានសង្គ្រាមទៅលើក្រុមឃើដ ក្រោយក្រុមរថក្រោះក្រុមឃើដ បើកការវាយលុកមកលើខ្លួន

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

សារព័ត៌មាន Express ចុះផ្សាយនៅថ្ងៃទី១៥ មិថុនានេះថា នៅចំពោះមុខការបើកសមរភូមិសង្គ្រាមក្តៅគគុកពីសំណាក់កងទ័ពឃើដ ទួរគីបានប្រកាសបញ្ជូនក្រុមយន្តហោះចម្បាំងជាច្រើនគ្រឿងទៅបើកការវាយប្រហារទៅលើតំបន់ជាច្រើននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការលើកឡើងរបស់ទួរគី។

ក្រសួងការជាតិទួរគីបានប្រកាសថា ការបញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ទៅបើកការវាយលុកទ្រង់ទ្រាយធំលើក្រុមឃើដនេះ ធ្វើឡើងដើម្បីជាការសងសឹកទៅលើការវាយប្រហារដោយក្រុមនេះមកលើមូលដ្ឋានយោធារបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិទួរគីបានសរសេរនៅលើបណ្តាញធ្វីតតឺថា «ប្រតិបត្តិការ Claw-Eagle បានចាប់ផ្តើម។ យន្តហោះរបស់ពួកយើងកំពុងទម្លាក់រណ្តៅទៅលើក្បាលរបស់ពួកភេរវករ»។

A single US Air Force (USAF) F-16C Fighting Falcon aircraft from the 332nd Air Expeditionary Wing, Balad AB, Iraq, flying in a two man formation, launches electronic countermeasure flares, following an aerial refueling mission over Iraq, during Operation Iraqi Freedom. ID: 74083 Date Taken: January 22, 2008 Location: Balad Air Base, IQ Photographer: U.S. Central Command Air Forces

ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា យន្តហោះចម្បាំងទួរគីបានចាកចេញពីមូលដ្ឋានជាច្រើន ដើម្បីឆ្ពោះទៅកាន់គោលដៅវាយប្រហាររបស់ពួកគេ។ យន្តហោះដែលចាកចេញនោះ គឺមកពីទីក្រុង Diyarbakir និង Malatya។

ក្រសួងការពារជាតិទួរគីបាននិយាយថា ប្រតិបត្តិការទ័ពអាកាសបានកំណត់គោលទៅលើក្រុមឃើដ នៅក្នុងជំរំ Qandil នៅជិតព្រំដែនអ៊ីរ៉ង់ រួមទាំងតំបន់ជាច្រើនដូចជាតំបន់ Sinya, Zap, Avasin-Basyan និងតំបន់ Hakurk។

របាយការណ៍ក្រសួងបាននិយាយថា «ក្រុមឃើដ ដែលទួរគីហៅថា PKK គឺគណបក្សពលករឃើឌីស្តង់ និងក្រុមភេរវករដទៃទៀត កំពុងគំរាមកំហែងដល់សន្តិសុខប្រជាជន និងព្រំដែនរបស់យើង ជាមួយនឹងការវាយប្រហារដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ នៅតាមប៉ុស្តិឈរជើង និងមូលដ្ឋានយោធារបស់យើង»។ ជម្លោះរវាងទួរគី និងក្រុមឃើដបានផ្ទុះឡើងចាប់តាំងពីឆ្នាំ ១៩៨៤មកម្ល៉េះ ជម្លោះនៅភាគអាគ្នេយប្រទេសទួរគីបានសម្លាប់មនុស្ស ៤ម៉ឺននាក់។

ការបើកការវាយប្រហារដូចព្យុះរបស់ទួរគីនោះ ក៏បានកំណត់ទីតាំងទៅលើក្រុមឃើដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ផងដែរ  នៅភ្នំ Qandil។

បើតាមក្រសួងការពារជាតិទួរគី ដែលបាននិយាយកាលពីថ្ងៃសុក្រ ការបើកការវាយប្រហាររបស់ទួរគីនេះធ្វើឡើង បន្ទាប់ពីក្រុមនេះបានបើកការវាយប្រហារសម្លាប់កងទ័ពរបស់ខ្លួនម្នាក់ និង ២នាក់ផ្សេងទៀតរងរបួស។

ការក្រពុលមុខរបស់ទួរគីលើក្រុមឃើដ បានកើតឡើងតាំងពីឆ្នាំ ២០១៨ នៅពេលដែលអាមេរិកត្រៀមប្រកាសបង្កើតកងកម្លាំងឃើដព្រំដែន ៣ម៉ឺននាក់ ដែលការប្រកាសនេះធ្វើឲ្យទួរគីបានព្រមានម្តងហើយម្តងទៀត ដែលក្រុមឃើដអាចយកលេសប្រកាសឯករាជ្យ៕

 10,918 total views,  31 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0