ចិនព្រមានពីការផ្ទុះសង្គ្រាម ខណៈយន្តហោះទម្លាក់គ្រាប់បែកអាមេរិកហោះពីលើតំបន់សមុទ្រចិនខាងត្បូង

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

សារព័ត៌មាន Express ចុះផ្សាយនៅថ្ងៃទី២២ ឧសភានេះថា នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគកុក ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ តាមរយៈការបញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់មហាកំណាចរញ្ជួយពិភពគុន B-1B Lancer និង B-2 Spirit និងយន្តហោះទម្លាក់គ្រាប់បែកមហាកំណាចរញ្ជួយដែនអាកាស B-52 ទៅហោះពីលើតំបន់សមុទ្រចិនខាងត្បូង ទីក្រុងប៉េកាំងបានព្រមានធ្ងន់ៗចំពោះសកម្មភាពយ៉ាងគឃ្លើនរបស់អាមេរិក ដោយក្រុងប៉េកាំងបានព្រមានពីការផ្ទុះជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ បើសិនជាអាមេរិកនៅតែបន្តរុករានទន្ទ្រានដល់មូលដ្ឋានកងទ័ពរបស់ខ្លួន។

ការព្រមានធ្ងន់ពីសំណាក់ទីក្រុងប៉េកាំង បានធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិកបានផ្គុំកម្លាំងក្រុមអ្នប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែកស៊េរីមហាកំណាចរញ្ជួយដែនអាកាស B-1B ទៅហោះពីលើតំបន់សមុទ្រចិនខាងត្បូងក្រោមរូបភាពយ៉ាងឱឡារិកបំផុត។

ការបញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់ ដោយផ្គុំកម្លាំងក្រុមអ្នកប្រយុទ្ធយន្តហោះមកពីកងទ័ពអាកាស និងយន្តហោះចម្បាំងជាច្រើនគ្រឿងផ្គុំគ្នា ហោះពេញដែនអាកាសនៅត្រង់តំបន់សមុទ្រចិនខាងត្បូង ឆ្វែលទៅដល់សមុទ្រចិនខាងកើត ច្រកសមុទ្រតៃវ៉ាន់ និងធ្លាយទៅដល់សមុទ្រលឿង។ ជាថ្មីម្តងទៀត ទីក្រុងប៉េកាំងបានដាស់តឿនក្រើនរំឭកដល់ទីក្រុងវ៉ាស៊ីងតោនអំពីសកម្មភាពអរិយភាពរបស់ខ្លួនថា ទង្វើនេះកំពុងតែបង្កហានិភ័យជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ។

វត្តមានក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែកមហាកំណាចនេះ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានផ្គុំកម្លាំងជាមួយកងទ័ពអាកាសនៅជិតកោះហាវ៉ៃ។

លោក Li Jie អ្នកឯកទេសខាងកងកម្លាំងយោធាចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមរក្សាការការពារខ្លួនជាយុទ្ធសាស្ត្រ ដោយកងទ័ពអាកាសសហរដ្ឋអាមេរិកបានធ្វើការហោះហើរចំនួន ១១ដង កាលពីខែមីនា និង ១៣ដងនៅខែមេសានៅពីលើច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

លោកនិយាយថា «ជាក់ស្តែង អ្នកសម្រេចចិត្តនៅមន្ទីរប៉ង់តាហ្គោនកមពុងព្យាយាមប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកជាឧបករណ៍ថ្មី នៅក្នុងការទប់ស្កាត់យុទ្ធសាស្ត្ររបស់ខ្លួនប្រឆាំងនឹងចិន»។

ក្នុងពេលនេះ លោកបានព្រមានថា «យើងនឹងមើលឃើញពីការជ្រៀតជ្រែកកាន់តែខ្លាំងពីយន្តហោះ B-1 ចូលដែនអាកាសច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងនៅក្នុងខែឧសភានេះ»។

លោកលីបាននិយាយថា ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-1B បានហោះពីលើតំបន់សមុទ្រចិនខាងកើត និងនៅពីលើឆ្នេរកោះតៃវ៉ាន់នៅភាគឦសាន្តកាលពីថ្ងៃទី៦ ឧសភា។

លោក Zhu Feng នាយកសិក្សាអន្តរជាតិប្រចាំសាកលវិទ្យាល័យ Nanjing បាននិយាយថា ភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងកាន់តែតានតឹងខ្លាំងឡើងៗ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ហើយជាប់ពាក់ព័ន្ធទៅនឹងជម្លោះនយោបាយ និងការទូតរវាងប្រទេសធំៗចំនួន ២។

កងទ័ពអាកាសសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន ៤គ្រឿង និងអាកាសយានិកចំនួន ២០០នាក់ចេញពីរដ្ឋតិចសាសទៅកាន់មូលដ្ឋានកងទ័ពអាកាស Anderson នៅលើកោះហ្គាំកាលពីថ្ងៃទី១ ឧសភា។

អ្នកនាំពាក្យសហរដ្ឋអាមេរិកម្នាក់បាននិយាយថា បេសកកម្មនេះ គឺដើម្បីគាំទ្រកងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងដើម្បីធ្វើការហ្វិកហាត់ និងធ្វើប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងដៃគូ។

កងទ័ពអាកាសសហរដ្ឋអាមេរិកបានបញ្ជូនក្រុមយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ចំនួន ២គ្រឿងទៅកាន់តំបន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃទី២៩ មេសា។ ក្រោយមក យន្តហោះ B-1B, B-2 និង B-52 បានហោះទៅកាន់តំបន់សមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ដែលស្ថិតនៅជិតចិន។

លោក Song Zhongping អ្នកអត្ថាធិប្បាយកិច្ចការយោធាដែលមានមូលដ្ឋាននីហុងកុងបាននិយាយថា ការហោះហើរជាញឹកញាប់នៃយន្តហោះទម្លាក់គ្រាប់បែក B-1 និង B-2 បង្ហាញពីវត្តមានកងកម្លាំងសហរដ្ឋអាមេរិក ប៉ុន្តែការបញ្ជូនក្រុមអ្នកប្រយុទ្ធទាំងនោះ នឹងស្វែងរកការផ្ទុះជម្លោះនៅពេលខាងមុខ។

លោកថា «យន្តហោះ B-1 ដែលកំពុងជំនួសឲ្យយន្តហោះ B-52 ត្រូវតែហោះនៅជុំវិញដែនទឹកមានជម្លោះ»។ លោកបន្តថា «ចិន និងសហរដ្ឋអាមេរិកកមពុងតែឈានទៅរកការប្រកួតប្រជែងគ្នាពេញលេញ ហើយស្ថានការណ៍នេះ ធ្ងន់ធ្ងរជាងសម័យសង្គ្រាមត្រជាក់សហរដ្ឋអាមេរិក និងសូវៀតទៅទៀត»។

A U.S. Air Force B-52 bomber flies over Osan Air Base in Pyeongtaek, South Korea, Sunday, Jan. 10, 2016. The powerful U.S. B-52 bomber flew low over South Korea on Sunday, a clear show of force from the United States as a Cold War-style standoff deepened between its ally Seoul and North Korea following Pyongyang’s fourth nuclear test. (AP Photo/Ahn Young-joon)

លោកព្រលយថា «ហានិភ័យនៃការផ្ទុះជម្លោះយោធាមិនអាចជៀសផុតឡើយនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ហើយពួកវាកំពុងតែមានការកើនឡើង»។

កាលពីថ្ងៃទី១៤ ឧសភា កងទ័ពជើងទឹកចិនបានចាប់ផ្តើមរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំរយៈពេល ១១ សប្តាហ៍ នៅក្នុងទីក្រុងកំពង់ផែ Tangshan នៅសមុទ្រលឿង។ ក្នុងពេលនោះ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅផុសលើទីលានសង្គ្រាម ឲ្យចិនបាញ់នាវាចម្បាំងអាមេរិកសាកលមើល។

ក្នុងពេលនេះដែល អាមេរិកបានបញ្ជូនក្រុមអ្នកប្រយុទ្ធនាវាមុជទឹកយ៉ាងសន្ធឹកសន្ធាប់ទៅចូលរួមផ្គុំកម្លាំងជាមួយក្រុមនាវាចម្បាំង ដែលកំពុងតែផ្គុំគ្នានៅត្រង់តំបន់ប៉ាស៊ីហ្វិកខាងលិច។ ក្រុមអ្នកប្រយុទ្ធនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ក៏កំពុងតែត្រៀមដាក់ពង្រាយនៅចុងសប្តាហ៍នេះផងដែរ។

ដោយឡែក នៅពេលខាងមុខបន្តិចទៀត ទីក្រុងប៉េកាំងនឹងរៀបចំធ្វើលំហាត់សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលនឹងក្លែងជាបើកការវាយប្រហារចូលកាន់កាប់ប្រជុំកោះ Pratas របស់កោះតៃវ៉ាន់។ ផែនការធ្វើសមយុទ្ធរបស់ក្រុងប៉េកាំងនេះ នឹងបង្កើនភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក ខណៈដែលពេលនេះ អាមេរិកបានប្រកាសថា ខ្លួនកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់ចិន និងកំពុងរងចាំការបង្កហេតុពីសំណាក់ចិនយ៉ាងអន្ទះសារ៕

 6,435 total views,  3 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0