កងទ័ពអាកាសរុស្ស៊ី និងណាតូប្រឈមមុខដាក់គ្នា ចំពេលស្ថានការណ៍កំពុងឡើងកម្តៅ

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចុះផ្សាយនៅថ្ងៃទី៣០ មេសានេះថា រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រឆាំងនាវាមុជទឹកប្រភេទ Tu-142 មកពីកងនាវាចម្បាំងភាគខាងជើងរបស់រុស្ស៊ីទៅធ្វើលំហាត់សមយុទ្ធ​នៅសមុទ្របារ៉ែន សមុទ្រន័រវេស និងសមុទ្រខាងជើង ដែលធ្វើសមុទ្រនេះ ធ្វើឡើងចំពេលកំពុងមានភាពតានតឹងជាមួយអង្គការណាតូ។

ការធ្វើសមយុទ្ធរបស់រុស្ស៊ីនាពេលនេះ ធ្វើឡើងមិនយូរប៉ុន្មានក្រោយពេលដែលអង្គការណាតូបានរៀបចំធ្វើលំហាតមសយុទ្ធប្រទេសសម្ព័ន្ធមិត្តជិតរបងផ្ទះរុស្ស៊ី។

កងនាវាចម្បាំងខាងជើងរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា «យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយប្រឆាំងនាវាមុជទឹកទាំងពីរប្រភេទ Tu-142 មកពីកងនាវាចម្បាំងខាងជើងបានធ្វើការហោះហើរទៅតាមការគ្រោងទុកនៅពីលើតំបន់ដែនទឹកអព្យាក្រិតនៃសមុទ្របារ៉ែន សមុទញរន័រវេស និងសមុទញរខាងជើង។ សមយុទ្ធនេះបានធ្វើឡើងអស់រយៈពេលជាង ១២ម៉ោង»។

បើតាមសេចក្តីថ្លែងការណ៍ ក្នុងពេលនេះដែរ នៅចំពោះមុខការគម្រាមកំហែងពីការពង្រីកសាច់ដុំកាន់តែខ្លាំងពីសំណាក់រុស្ស៊ី ន័រវេសបានបញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះចម្បាំង F-16 យន្តហោះ F-35 និងក្រុមអ្នកប្រយុទ្ធ Typhoon យ៉ាងប្រសេចប្រសេចសាចផ្គុំកម្លាំងដេញតាមក្រុមអ្នកប្រយុទ្ធរុស្ស៊ី ដែលកំពុងតែជិះសេះលែងដៃនៅក្នុងតំបន់នេះ។ ទោះបីជាយ៉ាងណា រុស្ស៊ីបាននិយាយថា ការហោះហើររបស់ខ្លួននោះ គឺធ្វើឡើងទៅតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ន័រវេសបាននិយាយថា ទង្វើរបស់រុស្ស៊ីនេះកំពុងតែគម្រាមកំហែងមកលើខ្លួន ជាពិសេសប្រទេសនៅក្នុងតំបន់តែម្តង។

គួរកត់សម្គាល់ថា កាលពីឆ្នាំ ២០១៩ រុស្ស៊ីធ្លាប់បញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់រួមទាំងក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែករបស់ចិន រួមទាំងយន្តហោះចម្បាំងបើកព្រមគ្នា បង្កឲ្យកូរ៉េខាងត្បូងមានការខឹងសម្បារ និងបានញ៉ាំងឲ្យប្រទេសនេះបញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះចម្បាំង F-16, F-35 និងយន្តហោះផ្សេងទៀតទៅបណ្តេញក្រុមយន្តហោះទាំងនោះ ថែមទាំងបានបាញ់គម្រាមរុស្ស៊ីរាប់រយគ្រាប់ ធ្វើឲ្យយន្តហោះទាំងនោះរត់បះជើង។

ក្រៅពីវត្តមានយោធារុស្ស៊ីនាពេលនេះ រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក Tu-160 ទៅធ្វើការល្បាតនៅក្នុងដែនទឹកនៃសមុទ្របាល់ទិចរយៈពេល ៨ម៉ោង នាំឲ្យណាតូផ្គុំកម្លាំងប្រដេញយន្តហោះរុស្ស៊ីយ៉ាងស្វិតស្វាញ។

ថ្មីៗនេះ កាលពីបីថ្ងៃមុន រុស្ស៊ីបានបញ្ជូនក្រុមអ្នកប្រយុទ្ធឆ័ត្រយោងទៅធ្វើលំហាត់សមយុទ្ធនៅពីលើតំបន់អាក់ទិច ដើម្បីពង្រឹងកម្លាំង ដើម្បីបញ្ជូនសារទៅកាន់អង្គការណាតូ៕

 3,480 total views,  2 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0