លោកត្រាំបញ្ជាទៅកងទ័ពជើងទឹកឲ្យបាញ់កម្ទេចក្រុមទូកចម្បាំងអ៊ីរ៉ង់ទាំងឡាយណា ដែលហ៊ានគម្រាមកំហែងមកលើខ្លួន

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី២៣ មេសានេះថា ក្រោយរងការគម្រាមកំហែងពីសំណាក់ក្រុមអូប័របំពាក់កាំភ្លើងរបស់អ៊ីរ៉ង់ លោកប្រធានាធិបតីសហរដ្ឋាមេរិក ដូ ណលត្រាំបាននិយាយកាលពីថ្ងៃពុធថា លោកណែនាំឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់កមញទេចក្រុមទូកបំពាក់កាំភ្លើងរបស់អ៊ីរ៉ង់ទាំងអស់ ឲ្យតែហ៊ានតែបៀតបៀននាវាចម្បាំងអាមេរិក។

លោកត្រាំបានសរសេរថា «ខ្ញុំបានណែនាំទៅកងទ័ពជើងទឹកសហរដ្ឋអាមេរិកឲ្យបាញ់កម្ទេចរាល់ទូកបំពាក់កាំភ្លើងអ៊ីរ៉ង់ទាំងអស់ បើសិនជាពួកគេហ៊ានធ្វើការគម្រាមកំហែងមកលើនាវាចម្បាំងរបស់យើងនៅសមុទ្រ»។

ក្រុមមន្ត្រីប្រចាំនៅមន្ទីរប៉ង់តាហ្គោនបាននិយាយក្រោយការលើកឡើងរបស់លោកត្រាំថា សាររបស់លោកត្រាំនេះ គឺជាបទបញ្ជាត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទោះបីជាវាមិនបានកំណត់ពីការផ្លាស់ប្តូរនូវច្បាប់នៃការប្រឈមមុខដាក់គ្នាក៏ដោយ។

អនុលេខាធិការប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក David Norquist បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា «លោកប្រធានាធិបតីបានចេញសេចក្តីព្រមានមួយទៅកាន់អ៊ីរ៉ង់។ អ្វីដែលលោកបានសង្កត់ធ្ងន់ គឺក្រុមនាវាចម្បាំងមានសិទ្ធក្នុងការការពារខ្លួន និងមនុស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងអន្តរកម្មរបស់ពួកគេ ដើម្បីយល់ដឹងអំពីសិទ្ធក្នុងការការពារខ្លួនពីធម្មជាតិ»។

លោកឧត្តមសេនីយ៍ John Hyten អនុប្រធាននៃអគ្គសេនាធិការចម្រុះបាននិយាយថា កងកម្លាំងយោធានឹងអនុវត្តទិសដៅច្បាស់លាស់ពីមេបញ្ជាការទៅជាបទបញ្ជាស្របច្បាប់»។ លោកបន្ថែមថា នេះគឺជាការបញ្ជូនសារយ៉ាងច្បាស់ទៅអ៊ីរ៉ង់ថា ជាបន្ទាត់ដែលពួកគេមិនអាចឆ្លងកាត់បាន ហើយសហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបចំពោះសកម្មភាពបង្កហេតុរបស់ប្រទេសនេះ។

ការព្រមានធ្ងន់ៗពីសំណាក់លោកប្រធានាធិបតីដូច្នេះ បានធ្វើឡើងបន្ទាប់ពីកាលពីប៉ុន្មានថ្ងៃមុននេះ អ៊ីរ៉ង់បានបញ្ជូនក្រុមទូកចម្បាំងរបស់ខ្លួនចំនួន ១១គ្រឿងទៅស្ទាក់ដំណើរក្រុមនាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ៦គ្រឿងនៅក្នុងឈូងសមុទ្រព័ក្ស ដែលវត្តមានក្រុមទូកអ៊ីរ៉ង់ទាំងនេះបានជម្រុញឲ្យសហរដ្ឋអាមេរិកព្រមានទៅកាន់អ៊ីរ៉ង់ និងបានស៊ីផ្លេឲ្យពួកគេចេញឆ្ងាយ។

ដោយឡែក ថ្មីៗនេះ ខាងភាគីអ៊ីរ៉ង់វិញបាននិយាយថា ពួកគេនឹងធ្វើការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកវិញចំពោះសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក ឲ្យបានសមរម្យវិញនៅពេលមួយ។

កាលពីប៉ុន្មានឆ្មាំមុន សហរដ្ឋអាមេរិកត្រូវបង្ខំចិត្តបាញ់គម្រាមទៅលើក្រុមទូកល្បាតអ៊ីរ៉ង់ ដែលខិតមករកនាវាចម្បាំងពួកគេប្រសេចប្រសាចនៅក្នុងតំបន់នេះ។

ភាពតានតឹងរវាងសហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ដែលកំពុងស្ថិតនៅធ្មឹងនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់មេទ័ពកំពូលរបស់ប្រទេសនេះកាលពីដើមខែមករាកន្លងទៅ៕

 1,356 total views,  3 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0