ទាល់តែអញ្ចឹងបានឡូយ! នៅឥណ្ឌូនេស៊ីអ្នកណាហ៊ានល្មើសបម្រាប់ត្រូវបញ្ជូនទៅដេកផ្ទះខ្មោច ១៤ថ្ងៃ

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

នៅចំពោះមុខការវាយលុកធ្ងន់ធ្ងរពីកូរ៉ូណា ឥណ្ឌូនេស៊ីកំពុងតែរិះរកមធ្យោបាយគ្រប់សព្វបែបយ៉ាង ដើម្បីកាត់បន្ថយការរីករាលដាល និងការស្លាប់ដោយសាជំងឺនេះ។ ទោះបីជាអាជ្ញាធរឥណ្ឌានេស៊ីបានចេញបទបញ្ជាឲ្យមនុស្សស្ថិតក្នុងផ្ទះក៏ដោយ ក៏មនុស្សជាច្រើនមិនសូវប្រតិបត្តិតាមបទបញ្ញត្តិនោះដែរ។

បើតាមសារព័ត៌មាន Dailymail របស់អង់គ្លេសចុះផ្សាយកាលពីថ្ងៃទី២៣ មេសានេះបានឲ្យដឹងថា ដើម្បីបំភ័យដល់មនុស្សទូទៅ ឥណ្ឌានេស៊ីបានសម្រេចចាប់អ្នកណាដែលហ៊ានល្មើសបម្រាមយកទៅឃុំខ្លួនក្នុងផ្ទះ ដែលល្បីថាមានខ្មោចលងសាហាវៗរយៈពេល ១៤ថ្ងៃ។

លោកស្រី Kusdinar Untung Yuni Sukowati ប្រធានការិយាល័យតំបន់ Sragen បាននិយាយថា លោកស្រីបានចេញបទបញ្ជាមិនធម្មតាមួយនៅសប្តាហ៍នេះ ដើម្បីដោះស្រាយជាមួយការហូរចូលនៃប្រជាជនមកតំបន់នេះបន្ទាប់ពីការបិទទ្វារ នៅរដ្ឋធានីចាកាតា និងទីក្រុងធំ ៗ ដទៃទៀត។

ដើម្បីឆ្លើយតបទៅនឹងការល្មើសបម្រាម អ្នកស្រីបាននិយាយថា ក្រុមសហគមន៍ជាច្រើនត្រូវបានបញ្ជាឲ្យត្រៀមផ្ទះខ្មោចសម្រាប់ដាក់ក្រុមអ្នកល្មើសនឹងបទបញ្ជា។

មកទល់ពេលនេះ មានមនុស្ស ៥នាក់ហើយ ដែលត្រូវបានដាក់នៅក្នុងផ្ទះដែលល្បីថាមានខ្មោចលង។ មនុស្សម្នាក់បាននិយាយថា គាត់ត្រូវបានគេដាក់នៅក្នុងបន្ទប់មួយងងឹតសូន្យឈឹង ព្រឺឆ្អឹងខ្នង។

បើតាមសាកលវិទ្យាល័យ Johns Hopkins University មានមនុស្ស ៧,១៣៥នាក់ហើយដែលឆ្លងជំងឺកូវីដ ១៩ ហើយ ៦១៦នាក់បានស្លាប់ដោយសារជំងឺនេះ៕

 425 total views,  2 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0