ចិនកំពុងតែប្រឈមនឹងផលវិបាកធ្ងន់ធ្ងន ខណៈដែលអង់គ្លេសរួមដៃជាមួយអាមេរិក ក្នុងការស៊ើបការលើមន្ទីរពិសោធរបស់ក្រុងវូហាន

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

សារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី១៨ មេសានេះថា ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ក្នុងការបើកការស៊ើបអង្កេតមួយលើរឿងរ៉ាវអាថ៌កំបាំងជុំវិញការផ្ទុះជំងឺកូរ៉ូណា រួមទាំងទ្រឹស្ត្រីដែលថា ជំងឺកូវីដ៩ បានចាប់ផ្តើមចេញពីមន្ទីរពិសោធជំងឺនៅក្នុងទីក្រុងវូហានដ៏សម្ងាត់ផងដែរ។

ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក និងបារាំងក្នុងការរិះគន់លើការបិទបាំងទំហំមេរោគនៅឯការផ្ទុះឡើងរបស់ខ្លួន ក៏ដូចជាប្រភពដើមដ៏អាថ៌កំបាំងនៃវីរុសនេះ។ ដោយរួមជាមួយក្រុមមន្ត្រីស៊ើបការសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសកំពុងតែសំលឹងមើលវិទ្យាស្ថានជំងឺសាស្ត្រវូហាន និងប្រវត្តិនៃការពិសោធវីរុសលើសត្វប្រចៀវ។ ការរួមដៃបើកការសើបអង្កេតនេះ កើតឡើងខណៈដែលមានការបង្កើនទំនុកចិត្តពីក្រុមមន្ត្រីសហរដ្ឋអាមេរិកថា មន្ទីរពិសោធរបស់ចិន គឺស្ថិតនៅពីក្រោយការផ្ទុះជំងឺនេះ ហើយក៏មិនដូចការអះអាងពីដើមដំបូងអំពីទីផ្សាងងឹតនោះដែរ។

យោងតាមសារព័ត៌មាន Sky News ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក និងសហគមន៍ស៊ើបការណ៍សម្ងាត់ដទៃទៀត ក្នុងការរកមើលលទ្ធភាពទាំងអស់ ខណៈដែលគេព្យាយាមបង្កើតប្រភពនៃការផ្ទុះឡើងនៃជំងឺនេះ។

អស់រយៈពេល ៤ខែហើយ ដើមកំណើតនៃវីរុសនេះនៅតែស្ថិតក្នុងភាពអាថ៌កំបាំងដដែល បន្ទាប់ពីគេបានដឹងថា ពុំមានភ័ស្តុតាងជាក់លាក់ណាមួយ ត្រូវបានគេភ្ជាប់ទៅនឹងការផ្ទុះជំងឺនេះ នៅក្នុងទីផ្សាលក់សាច់ឆៅនៃទីក្រុងវូហាន។

នៅសប្តាហ៍នេះ ការស៊ើបអង្កេតរបស់សារព័ត៌មាន Fox News បានបង្ហាញថាឯកសារចិនដែលបានចាត់ថ្នាក់បានបង្ហាញថា ទីផ្សាលក់សាច់ស្រស់ក្នុងទីក្រុងវូហានត្រូវបានគេដឹងជាលើកដំបុងថា ជាទីតាំងដំបូងដែលបានលក់សត្វប្រចៀវ។

ជំនួសមកវិញ ក្រុមមន្ត្រីសហរដ្ឋអាមេរិកជឿថា ទីផ្សាលក់សាច់ស្រស់នោះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីកុំឲ្យមានការស្តីបន្ទោសពីមន្ទីរពិសោធ។

ហេតុនេះ សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមានទំនុកចិត្តកាន់តែខ្លាំងឡើងថា ការផ្ទុះឡើងនៃជំងឺនេះ កើតឡើងដោយចៃដន្យពីមន្ទីរពិសោធន៍វូហាន ដែលសិក្សាពីជំងឺនៅក្នុងសត្វប្រចៀវ។

នៅពេលត្រូវបានសួរអំពីការអះអាងអំពីការស៊ើបការណ៍ចុងក្រោយ ដែលភ្ជាប់វីរុសនេះទៅនឹងមន្ទីរពិសោធទីក្រុងវូហាន លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក Mark Esper បាននិយាយថា «នេះគឺជាអ្វីដែលយើងកំពុងតែរងចាំឃ្លាំមើលនៅពេលមួយ»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមកំណត់ថា តើជំងឺ COVID-១៩ បានហោះចេញពីមន្ទីរពិសោធអង់គ្លេសមែនដែរឬយ៉ាងណា។

ទាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងប្រធានាធិបតីបារាំងសុទ្ធតែបានចោទសួរអំពីដំណោះស្រាយរបស់ចិនចំពោះជំងឺនេះ៕

 11,665 total views,  2 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0