កងទ័ពជើងទឹកចិន និងម៉ាឡេស៊ីប៉ះគ្នាក្នុងតំបន់សមុទ្រចិនខាងត្បូង

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

គេហទំព័រ Oil Price.com បានចេញផ្សាយនៅថ្ងៃទី១៨ មេសានេះថា ភាពតានតឹងរវាងម៉ាឡេស៊ី និងចិនបានឡើងកម្តៅខ្លាំង បន្ទាប់ពីនាវាស្ទាប់ស្ទង់របស់ចិនមួយគ្រឿងបានអមដំណើរនាវាស្រាវជ្រាវមួយគ្រឿង នៅក្នុងតំបន់ដែលក្រុមហ៊ុនប្រេងរដ្ឋម៉ាឡេស៊ី Petronas កំពុងតែធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ។ នេះបើតាមប្រភពសន្តិសុខនៅក្នុងតំបន់នេះ ដែលបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ។

នាវាស្រាវជ្រាវ និងនាវាស្ទាប់ស្ទង់របស់ចិន គឺនាវា Haiyang Dizhi 8 បានបើកខិតទៅជិតតំបន់ដែនទឹកម៉ាឡេស៊ី នៅត្រង់ចំណុចមួយកាលពីថ្ងៃសុក្រ។ បើតាមប្រភពសារព័ត៌មានរ៉យទ័រ នាវាចិនមួយគ្រឿងត្រូវបានហែរហមអមដំណើរដោយក្រុមនាវាមកពីកងកម្លាំងឆ្មាំសមុទ្រ និងកងកម្លាំងជីវពលជើងទឹករបស់ចិនឯទៀត។ នាវា Haiyang Dizhi 8 បានខិតទៅជិតនាវាស្រាវជ្រាវ  West Capella របស់ក្រុមហ៊ុនម៉ាឡេស៊ី។

នាវាដដែលនោះក៏ត្រូវបានប្រទះឃើញនៅក្នុងតំបន់ដែនទឹករបស់វៀតណាមផងដែរកាលពីដើមសប្តាហ៍នេះ មុននឹងវាបានធ្វើដំណើរខិតទៅជិតម៉ាឡេស៊ី។ នេះបើតាមទិន្នន័យតាមដាននាវា ដែលទទួលបានដោយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍។

នៅចុងឆ្នាំមុន រដ្ឋមន្ត្រីការបរទេសចិន និងហ្វីលីពីនបានផ្សាភ្ជាប់កិច្ចព្រមព្រៀងមួយសម្រាប់ប្រទេសទាំងពីរ ដើម្បីស្វែងរកការរុករកប្រេង និងឧស្ម័នរួមគ្នានៅសមុទ្រចិនខាងត្បូង។ កិច្ចពិភាក្សារវាងប្រទេសទាំងពីរស្តីពីសក្តានុពលប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង និងវិធីធ្វើអាជីវកម្មវា ដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទោះយ៉ាងណា កិច្ចព្រមព្រៀងមួយបានបង្ហាញពីការវាតទីរបស់ចិន ដែលក្តោបក្តាប់ស្ទើរតែទាំងស្រុង។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការរិះគន់ចំពោះសកម្មភាពនាវាចិន ដែលបានបើកពន្លិកនាវាវៀតណាមនៅក្នុងតំបន់នេះ។

បច្ចុប្បន្ននេះ ទីក្រុងប៉េកាំងបានពង្រីឥទ្ធិពលរបស់ខ្លួនរហូតដល់ទៅ ៩០ភាគរយឯណោះ៕

 664 total views,  2 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0