ព្រៃផ្សៃហួស អាងខ្លួនជាម្ចាស់បន្ទប់ជួលប្រើហិង្សាទៅលើអ្នកជួលបន្ទប់របស់ខ្លួន ព្រោះគ្មានលុយឲ្យ ចុងក្រោយ គុក Calling

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

ចំពេលដែលជំងឺកូរ៉ូណាកំពុងតែផ្ទុះឡើង និងបានស្លាប់មនុស្សជាច្រើននាក់ ហើយសេដ្ឋកិច្ចគ្រប់ប្រទេសត្រូវជាប់គាំង មានម្ចាស់ផ្ទះជាច្រើនមិនថាតែនៅប្រទេសថៃ ឬប្រទេសកម្ពុជានោះទេ ដែលមានចិត្តសប្បុរស និងយោគយល់ដល់អ្នកជួលដែលពុំមានលុយឲ្យ។ អ្នកខ្លះមិនយកថ្លៃដល់ទៅ ៣ខែដល់អ្នកជួលរបស់ខ្លួន ដែលទង្វើនេះជាទង្វើគួរឲ្យសសើរពេកក្តាត់។

ដោយឡែក បើតាមវីឌីអូដែលត្រូវបានគេចែករំលែកតៗគ្នា កាលពីថ្ងៃទី៥ មេសាម្សិលមិញនេះបានបង្ហាញពីការប្រើអំពើហិង្សា និងខុសច្បាប់របស់បុរសម្នាក់ ដែលនៅក្នុងវីឌីអូនោះបានរៀបរាប់ថា «មើលសកម្មភាពម្ចាស់ផ្ទះ»។

ក្នុងរូបភាពនោះមើលទៅពិតព្រៃផ្សៃខ្លាំងណាស់ ដោយបុរសម្នាក់បានចាប់ដៃស្ត្រីម្នាក់ចងនឹងក្រមារួច ដែលទទួលបានពីស្ត្រីចំណាស់ម្នាក់ទំនងជាម្តាយរបស់ខ្លួនយកទៅផ្អោបនឹងទ្វារផ្ទះដែកមួយ ហើយបុរសនោះបានរត់ដេញអ្នកដែលថតសកម្មភាពរបស់គាត់ទៀត។

បើមតិមហាជន ស្នើដល់កងកម្លាំង និងមន្ត្រីថ្នាក់លើមេតាធ្វើការឃាត់ខ្លួនបុរសរូបនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្នុងពេលនេះ បើតាមលោក ហែមដារិទ្ធិ បានសរសេរថា «ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសម្ថតកិច្ចទាំងអស់តាមចាប់ជនបង្ករហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់»។ នៅលើគណនេយ្យរបស់លោក លោកក៏បានបង្ហាញពីពាក្យបណ្តឹងរបស់ជនរងគ្រោះ បានដាក់ជូនទៅកាន់ស្នងការរួចហើយ ហើយកំពុងចាត់វិធានការទៅតាមផ្លូវច្បាប់៕

 250 total views,  2 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0