អធិការនគរបាលស្រុកកំពង់ត្របែកបានដឹកនាំកម្លាំងធ្វើវេទិកាសាធារណៈចំនួន 2ឃុំស្មើ 2 ភូមិនៅស្រុកកំពង់ត្របែក

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

នៅព្រឹកថ្ងៃ ពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី​១២ ខែកម្ភៈ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាល
ស្រុកកំពង់ត្របែក បានដឹកនាំធ្វើវេទិកាសាធារណៈចំនួនពីរថ្ងៃជាប់ៗគ្នា ចំនួន 2 ភូមិមានព្រៃ គុយ និងភូមិក្រូចដោយឃុំខុសៗគ្នាមានឃុំគោខ្ចកនិងឃុំកន្សោមអក ដើម្បីបានដឹងពីសុខនិងទុក្ខកង្វល់ក្នុងមូលដ្ឋាន ។ រួមដំណើរមានលោកវរសេនីយ៍ទោ ជុន សារិទ្ឋ អធិការរងទទូលការងារយុត្តិធម៌ លោកវរសេនីយ៍ត្រី មុំ សុវណ្ណារ៉ាត់ អធិការរងអត្តសញ្ញាណកម្ម លោកវរសេនីយ៍ត្រី គី សុខ អធិការរង
ប្រឆាំងគ្រឿងញៀន នឹងចូលរួមមាន លោក​ លោកស្រីក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល
គោខ្ចក និងប៉ុស្តិ៍រដ្ឋបាលកន្សមអកព្រមទាំងប្រជាពលរដ្ឋចូលរួម មានចំនួន៣២នាក់ ស្រី២២នាក់។

នៅក្នុងពិធីនេះប្រជាពលរដ្ឋបានលើកពីកង្វល់ជាសំនួរនិងសំណូមពរមានចំនួន8
១/តើអត្តសញ្ញាណបណ្ណ័ ថតយូរហើយហេតុអ្វីមិនបាន?
-និងសុំប្តូរសៀវភៅគ្រួសារ និងសៀវភៅ
ស្នាក់នៅដែលចាស់មានស្នាមកូសលប់។
២/តើអំពើរហឹង្សាកម្រិតណាត្រូវរាយការណ៍ទៅអាជ្ញាធរភូមិឃុំ?កម្រិតណាទៅប៉ូលីស?។
៣/ខ្វះភ្លើងអគ្គីសនីប្រើប្រាស់(ដោយ កន្លែងមិនទាំងអស់ទេ)
៤/សុំផ្លូវមួយខ្សែប្រវែងប្រហែល2000m
*សំណួរនិងសំណូមពរខាងលើត្រូវបាន
វាគ្មិន ឆ្លើយតប
ជូនសមស្រប ប្រជាពលរដ្ឋអាចទទួល
យកបាន ។ ដោយឡែកសុំណូមពរភ្លើងនិងផ្លូវក្រុមប្រឹក្សាឃុំនិងយករាយការណ៍ជូនថ្នាក់លើ។
ដោយឡែកបទល្មើសលូចឆក់ប្លន់គ្មាន អ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងភូមិគ្មាន ល្បែងសីុសងបៀគ្មាន ចំពោះល្បែងជល់មាន់ប្រជាពលរដ្ឋបានផ្តល់ថា យូៗឃើញមានគេជិះម៉ូតូឌុបកន្ត្រកមាន់ពីរបីម៉ូតូម្តង ប៉ុន្តែមិនដឹងទៅលេងនៅឯណាទេ។
ក្នុងឱកាសនោះផងដែរលោកសួនសំអឿនអធិការនគរបាលស្រុកកំពង់ត្របែកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប

 96 total views,  3 views today

Please follow and like us:
0
fb-share-icon0
20
fb-share-icon20

Leave a Reply

Your email address will not be published. Required fields are marked *

Follow by Email
Facebook0