ទួរគីបើកទីលានសង្គ្រាមទៅលើក្រុមឃើដ ក្រោយក្រុមរថក្រោះក្រុមឃើដ បើកការវាយលុកមកលើខ្លួន

សារព័ត៌មាន Express ចុះផ្សាយនៅថ្ងៃទី១៥ មិថុនានេះថា នៅចំពោះមុខការបើកសមរភូមិសង្គ្រាមក្តៅគគុកពីសំណាក់កងទ័ពឃើដ ទួរគីបានប្រកាសបញ្ជូនក្រុមយន្តហោះចម្បាំងជាច្រើនគ្រឿងទៅបើកការវាយប្រហារទៅលើតំបន់ជាច្រើននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការលើកឡើងរបស់ទួរគី។ ក្រសួងការជាតិទួរគីបានប្រកាសថា ការបញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនសន្ធឹកសន្ធាប់ទៅបើកការវាយលុកទ្រង់ទ្រាយធំលើក្រុមឃើដនេះ ធ្វើឡើងដើម្បីជាការសងសឹកទៅលើការវាយប្រហារដោយក្រុមនេះមកលើមូលដ្ឋានយោធារបស់ខ្លួន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិទួរគីបានសរសេរនៅលើបណ្តាញធ្វីតតឺថា «ប្រតិបត្តិការ Claw-Eagle បានចាប់ផ្តើម។ យន្តហោះរបស់ពួកយើងកំពុងទម្លាក់រណ្តៅទៅលើក្បាលរបស់ពួកភេរវករ»។ ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា យន្តហោះចម្បាំងទួរគីបានចាកចេញពីមូលដ្ឋានជាច្រើន ដើម្បីឆ្ពោះទៅកាន់គោលដៅវាយប្រហាររបស់ពួកគេ។ យន្តហោះដែលចាកចេញនោះ

 10,923 total views,  36 views today

Read more

ចិនព្រមានពីការផ្ទុះសង្គ្រាម ខណៈយន្តហោះទម្លាក់គ្រាប់បែកអាមេរិកហោះពីលើតំបន់សមុទ្រចិនខាងត្បូង

សារព័ត៌មាន Express ចុះផ្សាយនៅថ្ងៃទី២២ ឧសភានេះថា នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគកុក ក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ តាមរយៈការបញ្ជូនក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់មហាកំណាចរញ្ជួយពិភពគុន B-1B Lancer និង B-2 Spirit និងយន្តហោះទម្លាក់គ្រាប់បែកមហាកំណាចរញ្ជួយដែនអាកាស B-52 ទៅហោះពីលើតំបន់សមុទ្រចិនខាងត្បូង ទីក្រុងប៉េកាំងបានព្រមានធ្ងន់ៗចំពោះសកម្មភាពយ៉ាងគឃ្លើនរបស់អាមេរិក ដោយក្រុងប៉េកាំងបានព្រមានពីការផ្ទុះជម្លោះប្រដាប់អាវុធនៅក្នុងតំបន់ បើសិនជាអាមេរិកនៅតែបន្តរុករានទន្ទ្រានដល់មូលដ្ឋានកងទ័ពរបស់ខ្លួន។ ការព្រមានធ្ងន់ពីសំណាក់ទីក្រុងប៉េកាំង បានធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិកបានផ្គុំកម្លាំងក្រុមអ្នប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែកស៊េរីមហាកំណាចរញ្ជួយដែនអាកាស

 6,434 total views,  2 views today

Read more

កងទ័ពអាកាសរុស្ស៊ី និងណាតូប្រឈមមុខដាក់គ្នា ចំពេលស្ថានការណ៍កំពុងឡើងកម្តៅ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីចុះផ្សាយនៅថ្ងៃទី៣០ មេសានេះថា រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រឆាំងនាវាមុជទឹកប្រភេទ Tu-142 មកពីកងនាវាចម្បាំងភាគខាងជើងរបស់រុស្ស៊ីទៅធ្វើលំហាត់សមយុទ្ធ​នៅសមុទ្របារ៉ែន សមុទ្រន័រវេស និងសមុទ្រខាងជើង ដែលធ្វើសមុទ្រនេះ ធ្វើឡើងចំពេលកំពុងមានភាពតានតឹងជាមួយអង្គការណាតូ។ ការធ្វើសមយុទ្ធរបស់រុស្ស៊ីនាពេលនេះ ធ្វើឡើងមិនយូរប៉ុន្មានក្រោយពេលដែលអង្គការណាតូបានរៀបចំធ្វើលំហាតមសយុទ្ធប្រទេសសម្ព័ន្ធមិត្តជិតរបងផ្ទះរុស្ស៊ី។ កងនាវាចម្បាំងខាងជើងរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា «យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយប្រឆាំងនាវាមុជទឹកទាំងពីរប្រភេទ Tu-142 មកពីកងនាវាចម្បាំងខាងជើងបានធ្វើការហោះហើរទៅតាមការគ្រោងទុកនៅពីលើតំបន់ដែនទឹកអព្យាក្រិតនៃសមុទ្របារ៉ែន សមុទញរន័រវេស និងសមុទញរខាងជើង។ សមយុទ្ធនេះបានធ្វើឡើងអស់រយៈពេលជាង ១២ម៉ោង»។ បើតាមសេចក្តីថ្លែងការណ៍

 3,480 total views,  2 views today

Read more

Breaking News: សង្គ្រាមអាមេរិក និងអ៊ីរ៉ង់ទំនងជាជៀងមិនផុត ក្រោយអ៊ីរ៉ង់បានបញ្ជាកងទ័ពរបស់ខ្លួនឲ្យត្រៀមមីស៊ីលបាញ់កម្ទេចក្រុមនាវាអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយ បានចុះផ្សាយនៅថ្ងៃទី២៤ មេសានេះថា ភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិកបានឡើងកម្តៅខ្លាំងវិញ ពាក់ព័ន្ធនឹងរឿងនាវាជើងទឹក។ នៅថ្ងៃទី២៤ មេសានេះ អ៊ីរ៉ង់បានប្រកាសឲ្យកងទ័ពជើងទឹករបស់ខ្លួនត្រៀមគ្រាប់មីស៊ីលបាញ់កម្ទេចក្រុមនាវាអាមេរិកទាំងឡាយណា ដែលបង្កការគម្រាមកំហែងមកលើក្រុមនាវារបស់ខ្លួន។ ការគម្រាមបាញ់កម្ទេចក្រុមនាវាសហរដ្ឋអាមេរិកពីសំណាក់អ៊ីរ៉ង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកត្រាំបានបញ្ជាទៅកងទ័ពរបស់ខ្លួនឲ្យបាញ់កម្ទេចក្រុមទូកចម្បាំងអ៊ីរ៉ង់ទាំងឡាយណា ដែលមកបៀតបៀននាវាចម្បាំងសហរដ្ឋអាមេរិក។ កាលពីប៉ុន្មានថ្ងៃមុន អាមេរិកបញ្ជូននាវាចម្បាំង ៦គ្រឿងទៅកាន់ឈូងសមុទ្រ ដើម្បីធ្វើលំហាត់សមយុទ្ធ។ ព័ត៌មានបន្ថែមនឹងផ្សាយជូនលោកអ្នកនាងជាវីឌីអូ នៅពេលល្ងាចថ្ងៃទី២៤ មេសានេះ

 5,615 total views,  3 views today

Read more

លោកត្រាំបញ្ជាទៅកងទ័ពជើងទឹកឲ្យបាញ់កម្ទេចក្រុមទូកចម្បាំងអ៊ីរ៉ង់ទាំងឡាយណា ដែលហ៊ានគម្រាមកំហែងមកលើខ្លួន

សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី២៣ មេសានេះថា ក្រោយរងការគម្រាមកំហែងពីសំណាក់ក្រុមអូប័របំពាក់កាំភ្លើងរបស់អ៊ីរ៉ង់ លោកប្រធានាធិបតីសហរដ្ឋាមេរិក ដូ ណលត្រាំបាននិយាយកាលពីថ្ងៃពុធថា លោកណែនាំឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់កមញទេចក្រុមទូកបំពាក់កាំភ្លើងរបស់អ៊ីរ៉ង់ទាំងអស់ ឲ្យតែហ៊ានតែបៀតបៀននាវាចម្បាំងអាមេរិក។ លោកត្រាំបានសរសេរថា «ខ្ញុំបានណែនាំទៅកងទ័ពជើងទឹកសហរដ្ឋអាមេរិកឲ្យបាញ់កម្ទេចរាល់ទូកបំពាក់កាំភ្លើងអ៊ីរ៉ង់ទាំងអស់ បើសិនជាពួកគេហ៊ានធ្វើការគម្រាមកំហែងមកលើនាវាចម្បាំងរបស់យើងនៅសមុទ្រ»។ ក្រុមមន្ត្រីប្រចាំនៅមន្ទីរប៉ង់តាហ្គោនបាននិយាយក្រោយការលើកឡើងរបស់លោកត្រាំថា សាររបស់លោកត្រាំនេះ គឺជាបទបញ្ជាត្រឹមត្រូវទៅតាមផ្លូវច្បាប់ ទោះបីជាវាមិនបានកំណត់ពីការផ្លាស់ប្តូរនូវច្បាប់នៃការប្រឈមមុខដាក់គ្នាក៏ដោយ។ អនុលេខាធិការប្រចាំក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក David

 1,356 total views,  3 views today

Read more

ទាល់តែអញ្ចឹងបានឡូយ! នៅឥណ្ឌូនេស៊ីអ្នកណាហ៊ានល្មើសបម្រាប់ត្រូវបញ្ជូនទៅដេកផ្ទះខ្មោច ១៤ថ្ងៃ

នៅចំពោះមុខការវាយលុកធ្ងន់ធ្ងរពីកូរ៉ូណា ឥណ្ឌូនេស៊ីកំពុងតែរិះរកមធ្យោបាយគ្រប់សព្វបែបយ៉ាង ដើម្បីកាត់បន្ថយការរីករាលដាល និងការស្លាប់ដោយសាជំងឺនេះ។ ទោះបីជាអាជ្ញាធរឥណ្ឌានេស៊ីបានចេញបទបញ្ជាឲ្យមនុស្សស្ថិតក្នុងផ្ទះក៏ដោយ ក៏មនុស្សជាច្រើនមិនសូវប្រតិបត្តិតាមបទបញ្ញត្តិនោះដែរ។ បើតាមសារព័ត៌មាន Dailymail របស់អង់គ្លេសចុះផ្សាយកាលពីថ្ងៃទី២៣ មេសានេះបានឲ្យដឹងថា ដើម្បីបំភ័យដល់មនុស្សទូទៅ ឥណ្ឌានេស៊ីបានសម្រេចចាប់អ្នកណាដែលហ៊ានល្មើសបម្រាមយកទៅឃុំខ្លួនក្នុងផ្ទះ ដែលល្បីថាមានខ្មោចលងសាហាវៗរយៈពេល ១៤ថ្ងៃ។ លោកស្រី Kusdinar Untung Yuni Sukowati ប្រធានការិយាល័យតំបន់

 425 total views,  2 views today

Read more

ចិនកំពុងតែប្រឈមនឹងផលវិបាកធ្ងន់ធ្ងន ខណៈដែលអង់គ្លេសរួមដៃជាមួយអាមេរិក ក្នុងការស៊ើបការលើមន្ទីរពិសោធរបស់ក្រុងវូហាន

សារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី១៨ មេសានេះថា ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ក្នុងការបើកការស៊ើបអង្កេតមួយលើរឿងរ៉ាវអាថ៌កំបាំងជុំវិញការផ្ទុះជំងឺកូរ៉ូណា រួមទាំងទ្រឹស្ត្រីដែលថា ជំងឺកូវីដ៩ បានចាប់ផ្តើមចេញពីមន្ទីរពិសោធជំងឺនៅក្នុងទីក្រុងវូហានដ៏សម្ងាត់ផងដែរ។ ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក និងបារាំងក្នុងការរិះគន់លើការបិទបាំងទំហំមេរោគនៅឯការផ្ទុះឡើងរបស់ខ្លួន ក៏ដូចជាប្រភពដើមដ៏អាថ៌កំបាំងនៃវីរុសនេះ។ ដោយរួមជាមួយក្រុមមន្ត្រីស៊ើបការសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសកំពុងតែសំលឹងមើលវិទ្យាស្ថានជំងឺសាស្ត្រវូហាន និងប្រវត្តិនៃការពិសោធវីរុសលើសត្វប្រចៀវ។ ការរួមដៃបើកការសើបអង្កេតនេះ កើតឡើងខណៈដែលមានការបង្កើនទំនុកចិត្តពីក្រុមមន្ត្រីសហរដ្ឋអាមេរិកថា មន្ទីរពិសោធរបស់ចិន គឺស្ថិតនៅពីក្រោយការផ្ទុះជំងឺនេះ

 11,664 total views,  1 views today

Read more

កងទ័ពជើងទឹកចិន និងម៉ាឡេស៊ីប៉ះគ្នាក្នុងតំបន់សមុទ្រចិនខាងត្បូង

គេហទំព័រ Oil Price.com បានចេញផ្សាយនៅថ្ងៃទី១៨ មេសានេះថា ភាពតានតឹងរវាងម៉ាឡេស៊ី និងចិនបានឡើងកម្តៅខ្លាំង បន្ទាប់ពីនាវាស្ទាប់ស្ទង់របស់ចិនមួយគ្រឿងបានអមដំណើរនាវាស្រាវជ្រាវមួយគ្រឿង នៅក្នុងតំបន់ដែលក្រុមហ៊ុនប្រេងរដ្ឋម៉ាឡេស៊ី Petronas កំពុងតែធ្វើប្រតិបត្តិការនៅក្នុងតំបន់នោះ។ នេះបើតាមប្រភពសន្តិសុខនៅក្នុងតំបន់នេះ ដែលបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ។ នាវាស្រាវជ្រាវ និងនាវាស្ទាប់ស្ទង់របស់ចិន គឺនាវា Haiyang Dizhi 8 បានបើកខិតទៅជិតតំបន់ដែនទឹកម៉ាឡេស៊ី

 663 total views,  1 views today

Read more

ណាតូផ្គុំកម្លាំង ញ៉ាំងឲ្យរុស្ស៊ីផ្គុំ S-400 ត្រៀមលេងគ្នា

សារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃតី១៥ មេសានេះថា នៅចំពោះមុខការការពង្រឹងកម្លាំងនៅតាមព្រំដែនរបស់ខ្លួនពីសំណាក់អង្គការណាតូ រុស្ស៊ីបានបញ្ជាទៅកងទ័ពរបស់ខ្លួនដាក់ពង្រាយកងវរសេនាការពារដែនអាកាស S-400 នៅក្នុងតំបន់អាក់ទិច និងនៅទួរគូ ដើម្បីឆ្លើយតបទៅនឹងការរៀបចំធ្វើលំហាត់សមយុទ្ធរបស់អង្គការណាតូ។ ការប្រកាសដាក់ពង្រាយកងវរសេនាការពារដែនអាកាស S-400 ពីសំណាក់រុស្ស៊ីនាពេលនេះ បានធ្វើឡើងក្រោយពេលដែលអង្គការណាតូកំពុងធ្វើលំហាត់សមយុទ្ធនៅជាប់ព្រំដែនរបស់ខ្លួន។ ពេលនេះ កងកម្លាំងយោធារបស់អង្គការណាតូកំពុងផ្គុំកម្លាំងដឹកនាំក្រុមអ្នកប្រយុទ្ធឡើងសង្វៀន ដែលក្លែងជាកម្ទេចទៅលើមូលដ្ឋានកងទ័ពរុស្ស៊ី។ ក្រុមអ្នកប្រយុទ្ធរបស់អង្គការណាតូនាពេលនេះ បានបើកការវាយប្រហារក្លែងទៅលើមូលដ្ឋានយោធារបស់រុស្ស៊ីបានដោយស៊ីផុយ។ កងកម្លាំងក៏បានបើកការវាយលុកចូលកាន់កាប់មូលដ្ឋានយោធារុស្ស៊ីបានយ៉ាងធំទូលាយ។

 4,064 total views

Read more

លោកត្រាំឈប់ផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក ដោយសារតែរឿងកូរ៉ូណា

សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី១៥ មេសានេះថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណលត្រាំបានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក ខណៈដែលការសើររើកំពុងត្រូវបានធ្វើឡើង។ លោកត្រាំបាននិយាយថា ការពិនិត្យមើលឡើងវិញនេះ នឹងគ្របដណ្តប់លើតួនាទីរបស់អង្គការសុខភាពពិភពលោក ក្នុងការគ្រប់គ្រងមិនត្រឹមត្រូវ និងការបិទបាំងពីការរីករាលដាលនៃវីរុសកូរ៉ូណា។ ការប្រកាសរបស់លោកត្រាំនេះ បានកើតឡើងចំពេលដែលជំងឺកូរ៉ូណាកំពុងរាតត្បាតពិភពលោក ខណៈដែលលោកបានការពារចំពោះដំណោះស្រាយរបស់លោកទាំងកំហឹង ចំពោះការរីករាលដាលនៃជំងឹនេះ។ សហរដ្ឋអាមេរិកផ្តល់មូលនិធិចាប់ពី ៤០០លានដុល្លារទៅ

 526 total views,  1 views today

Read more
Follow by Email
Facebook0